
មុននឹងធ្វើការផ្លាស់ប្តូរភាសាទៅជាភាសាខ្មែរ យកល្អនៅក្នុងកុំព្យូទ័ររបស់អ្នកត្រូវមានក្តារចុចខ្មែរយូនីកូដជាមុនសិន។ បើសិនជាកុំព្យូទ័ររបស់អ្នកមិនទាន់បានតំឡើងក្ដារចុចខ្មែរយូនីកូដទេ អ្នកអាចទាញ យកកម្មវិធីនេះដែលរួមមានការណែនាំរបៀបតំឡើងវា ដោយចុចត្រង់នេះ។
សន្មតថាកុំព្យូរទ័ររបស់អ្នកបានតំឡើងក្ដារចុចយូនីកូដរួចរាល់ ឥឡូវយើងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរភាសានៅក្នុង Microsoft Office 2007 ។ សូមអនុវត្តតាមជំហ៊ាននីមួយៗខាងក្រោម៖
–>ទាញយកកញ្ចប់ភាសាខ្មែរសំរាប់ Microsoft Office 2007 ដោយចុចត្រង់នេះ។
–>បន្ទាប់ពីទាញយកកញ្ចប់ភាសាខ្មែរ រួចរាល់ហើយ ត្រូវតំឡើងវា ដោយធ្វើដូចការបង្ហាញបន្ទាប់នេះ ៖
- ចុចពីរដងលើកម្មវិធី កញ្ចប់ភាសាខ្មែរ ដែលអ្នកទើបតែបានទាញយក ។
- បន្ទាប់មកវានឹងបង្ហាញផ្ទាំងតំឡើងកម្មវិធីដូចរូបខាងក្រោម រួចជ្រើសត្រង់ ប្រអប់យល់ស្របតាមលក្ខ័ណ្ឌរបស់ Microsoft ហើយ ចុចពាក្យ “បន្ត” ដើម្បី បន្ត តំឡើង។
0 comments:
Post a Comment